ទន្ទឹម​នឹង​ វេលា​ដ៏​សែន​ក្រៀមក្រំ​ ទុក្ខ​ធំ​ គ្មាន​អ្វី​អាច​ប្រៀប​ប្រដូច​បាន​​របស់​ប្រជាជន​កម្ពុជា​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ ចំពោះ​ការ​យាង​ចូល​​ព្រះ​ទិវង្គត របស់​​ព្រះ​មហា​វីរក្សត្រ​ព្រះ​បាទ​នរោត្តម សីហនុ  ស្រាប់​តែ​មាន​ការ​ដាក់​លក់ “សារលិខិត​អម​ដោយ​ព្រះ​ហស្ត​លេខា​កាល​ពី​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ ឆ្នាំ១៩៦៩” នៅ​លើ​គេហទំព័រ amazon។ ថ្មីៗ​នេះ ​គេ​​ក៏​ឃើញ​​​នៅ​លើ​គេហទំព័រ​លក់​ដូរ​អនឡាញ​មួយ​ផ្សេង​ទៀត​ «ebay» ​​ក៏​​បាន​ដាក់​លក់​ព្រះ​ឆាយាល័ក្ខណ៍​ដែល​ឆ្លុះបង្ហាញ​​អំពី​សកម្មភាព​នានា​ របស់​ទ្រង់​កាល​ពី​អំឡុង​ទសវត្សរ៍​៥០-៧០ ជា​ច្រើន​សន្លឹក​ផង​ដែរ។
កាក់​ថ្វាយ​ព្រះពរ​សម្ដេច​តា តម្លៃ ១៨,៥០ ដុល្លារ​អាមេរិក
តម្លៃ ២១,៨៨ដុល្លារអាមេរិក
តម្លៃ ១៨,៨៨ដុល្លារអាមេរិក
តម្លៃ ១៨,៨៨ដុល្លារអាមេរិក
តម្លៃ ៩,៩៩ដុល្លារអាមេរិក
តម្លៃ ១៨,៨៨ដុល្លារអាមេរិក
តម្លៃ ៩ដុល្លារអាមេរិក
តម្លៃ ២១,៨៨ដុល្លារអាមេរិក
តម្លៃ ២៤,៨៨ដុល្លារអាមេរិក
តម្លៃ ៣៣,៨៨ដុល្លារអាមេរិក
តម្លៃ ២៧,៨៨ដុល្លារអាមេរិក
តម្លៃ ២៧,៨៨ដុល្លារអាមេរិក
តម្លៃ ២៦,៨៨ដុល្លារអាមេរិក
សម្ដេចតា-ព្រះអង្គម្ចាស់សិរីមតៈ-សេនាប្រមុខ​លុន នល់​ តម្លៃ២៥,៩២ ដុល្លារ​អាមេរិក
តម្លៃ ២៦,៨៨ដុល្លារអាមេរិក
តម្លៃ ១៨,៨៨ដុល្លារអាមេរិក
តម្លៃ ២៩៩,៦២ដុល្លារ​អាមេរិក
តម្លៃ ១៨,៨៨ដុល្លារអាមេរិក
ខួបទី ១០ នៃ​ការ​បង្កើត​ចលនា​សង្គមរាស្ត្រនិយម  តម្លៃ ២,៦៥ដុល្លារ​អាមេរិក
សម្ដេច ​ព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ ​បាន​យាង​ចូល​​​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​១៥ រោច ខែ​ភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ ត្រូវ​នឹង​ ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១២ វេលា​ម៉ោង ១:២០នាទី រំលង​អាធ្រាត្រ (ម៉ោង​​នៅ​កម្ពុជា) ក្នុង​ព្រះ​ជន្មាយុ ៩០ព្រះវស្សា ដោយ​ព្រះជរាពាធ​នៅមន្ទីរពេទ្យ​ក្រុង​ប៉េកាំង​ប្រទេស​ចិន។
កាល ​ពី​រសៀល​ថ្ងៃ​ពុធ ទី ១៧ តុលា ២០១២​​នេះ ព្រះបរមសព​ត្រូវ​បាន​​យាង​ចូល​ដល់​មាតុប្រទេស និង​បន្ត​ដង្ហែរ​ចូល​ទៅក្នុង​ព្រះរាជវាំង​ អម​ដោយ​វត្តមាន​កូនចៅ ចៅទួត ចៅលួត…សរុប​​ជាង​ ១ លាន​នាក់​ឈរ​ហែរ​ហម​តាំង​ពី​អាកាសយាន​ដ្ឋាន​ភ្នំពេញ រហូត​ដល់​ព្រះបរមរាជវាំង
ដោយ៖ ឈុន ហួរ
កែសម្រួល៖ ជីព ចិត្ត
ប្រភព & រូបភាព៖ ebay